CHIN Sreymom, QA Manager
ការចូលរួមអនុវត្តន៍គម្រោងស្តង់ដារ ហើយទទួលបានជោគជ័យ គឺជាបទពិសោធន៍មួយដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ភ្ញាក់ផ្អើល និងមោទនភាពយ៉ាងខ្លាំង។ ចាប់តាំងពីដំណាក់កាលរៀបចំផែនការ ដល់ពេលអនុវត្តន៍ជាក់ស្តែង មានការលំបាក និងបញ្ហាច្រើនដែលត្រូវដោះស្រាយ។ ទោះយ៉ាងណា ការខិតខំប្រឹងប្រែង និងការសហការល្អរបស់ក្រុម បានធ្វើឲ្យគម្រោងដំណើរការទៅមុខយ៉ាងរលូន។
នៅពេលដែលយើងឃើញលទ្ធផលចុងក្រោយទទួលបានការទទួលស្គាល់ និងសម្រេចតាមគោលដៅដែលបានកំណត់ ខ្ញុំមានអារម្មណ៍ថា ការខិតខំទាំងអស់មិនបានខ្ជះខ្ជាយទេ។ អារម្មណ៍នៃភាពជឿជាក់លើខ្លួនឯងកើនឡើង និងមានកម្លាំងចិត្តបន្តអភិវឌ្ឍជំនាញថ្មីៗបន្ថែមទៀត។
ជោគជ័យនេះមិនត្រឹមតែជាលទ្ធផលនៃការងារផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងនៃការសហការល្អ និងភាពអត់ធ្មត់របស់ក្រុមទាំងមូល។ វាធ្វើឲ្យខ្ញុំយល់ថា ពេលដែលយើងមានគោលបំណងច្បាស់លាស់ និងស្មោះត្រង់ក្នុងការបំពេញភារកិច្ច គោលដៅណាក៏អាចសម្រេចបានដែរ។










