ពីគំនិត ទៅកាន់ភាពជោគជ័យ

ដោយមិនអាស្រ័យតាមទំហំ ឬ វិស័យរបស់ក្រុមហ៊ុនអ្នក ជោគជ័យរបស់អ្នកបាន មកពីសមត្ថភាពក្នុងការ បំពេញចិត្ត អតិថិជនរបស់អ្នក។ បើទោះជាមានធនធាន មានកំរិតឬការប្រឈមច្រើន អាជីវកម្មខ្នាតតូច ក៏ត្រូវកសាង គុណភាព ក្នុងការងារក៏ដូចជាក្នុងផលិតផល ឬសេវាកម្មដែរ។ កញ្ចប់សេវារបស់យើងខ្ញុំដែល ព្រាងសំរាប់អាជីវកម្មខ្នាតតូច នឹងត្រូវបានសំរបតាម ស្ថានភាពជាក់ស្តែងដើម្បី កែលំអការអនុវត្ត និងសំដៅ ជំរុញកំណើនលូតលាស់។ ការបំពេញ សេវានេះ អាចប្រើរយៈពេលជាចំនួន ថ្ងៃការងារតិចឬច្រើន ជាមួយនឹង ការបង់កំរៃតាម អត្រាទាប សមស្របមួយ។ កញ្ចប់សេវានេះមាន ជំរើសមួយឬច្រើន តាមប្រភេទ ការងារ ដូចខាងក្រោម៖

  • ការវាយតំលៃដោយមិនគិតថ្លៃលើតំរូវការ បណ្តុះបណ្តាលបុគ្គលិករបស់អ្នក ការបង្កើតផែនការអាជីវកម្មនៅពេល ចាប់ផ្តើមឬពេលពង្រីកគំរោង
  • រចនានិងអភិវឌ្ឍផលិតផលឬសេវាកម្ម
  • សេវាស្វែងរកនិងជ្រើសរើសធនធាន ដូចជាបុគ្គលិកជំនាញ ម៉ាស៊ីន វត្ថុធាតុ សំបកវេចខ្ចប់ ។ល។
  • បង្កើតគេហទំព័រនិងផែនការទំនាក់ទំនង
  • ការបណ្តុះបណ្តាលលើការ អនុវត្តអនាម័យល្អនិងការគ្រប់គ្រង គុណភាព ជាពិសេសសំរាប់ ភោជនីយដ្ឋាន អាហារដ្ឋាន និងផលិតករអាហារ
  • ការវិភាគបញ្ហាបច្ចេកទេសនិងគ្រប់គ្រង ដើម្បីកែលំអ ជាដើម
Back to top