សេវាផ្នែកគ្រប់គ្រងគុណភាព

ការគ្រប់គ្រងគុណភាព ជាផ្នែកគ្រឹះចាំបាច់សម្រាប់ គ្រប់ក្រុមហ៊ុនទាំងអស់។ រក្សាការអនុវត្តស្តង់ដា គុណភាព កម្រិត ខ្ពស់ជាវិធីរក្សា អតិថិជនអោយបន្តជាវផលិត ផលនិងសេវាកម្មរបស់លោកអ្នក។ ដូចកិច្ចការផ្សេងទៀត របស់​ក្រុមហ៊ុនដែរ ការងារគុណភាពនាំអោយមានចំណាយ។ ប៉ុន្តែចំណាយ ដែលលើការបង្កើតនិង រក្សាប្រព័ន្ធគ្រប់គ្រង គុណភាព មិនអស់ច្រើន ដូចចំណាយឬការខាតបង់ផ្សេង ទៀតដែលអ្នកអាចមាន នៅពេលមិន​ អនុវត្តកិច្ចការ គុណភាព ជាអាទិ៍លក់ផលិតផលឬ សេវាមិនបាន សល់ទំនិញឬវត្ថុធាតុច្រើនក្នុងឃ្លាំង សមត្ថភាពផលិតឬផ្តល់ សេវាថយចុះ ប្រគល់ទំនិញយឺត បាត់បង់ពេលវេលា ចំណាយថ្លៃដើមកើនឡើង ទទួលពិន័យឬចំណាត់ការច្បាប់។ល។

ការអនុវត្តប្រព័ន្ធគុណភាពមួយបានត្រឹមត្រូវ និង ខ្ជាប់ខ្ជួន នឹងជួយលោកអ្នកទទួលបាន៖

 • ការពេញចិត្តពីអតិថិជន
 • កេរិ៍្តឈ្មោះរបស់ក្រុមហ៊ុនកាន់តែកើនឡើង
 • ការផ្តោតលើការបង្កើតគុណតំលៃបន្ថែមពីសកម្មភាព
 • ការកាត់បន្ថយសំរាម ឬអប្រសិទ្ធភាពក្នុងការងារ ដោយស្វែងរក បង្កា និងដោះស្រាយបញ្ហា
 • ការគ្រប់គ្រងដោយម្ចាស់ការលើចំណាយ និងបង្កើនផលចំណេញ
 • ប្រព័ន្ធការងារដែលត្រឹមត្រូវតាមការតម្រូវនៃច្បាប់បទដ្ឋាន
 • លទ្ធភាពនាំចេញកាន់តែកើនឡើង

TechNeola ផ្តល់សេវាវិជ្ជាជីវៈក្នុងការរៀបចំធ្វើបច្ចុប្បន្នភាព ផ្ទៀងផ្ទាត់ និង កែលំអប្រព័ន្ធគ្រប់គ្រងគុណភាព របស់ លោកអ្នក ស្របតាមស្តង់ដា និងការអនុវត្ត ល្អ​​ដែលមានការទទួលស្គាល់ជាអន្តរជាតិ ដូចជា៖

 • ការអនុវត្តអនាម័យល្អ (GHP)
 • ការអនុវត្តផលិតកម្មល្អ (GMP)
 • ផលិតកម្មបែបសរីរាង្គ​ តាមស្តង់ដាអ៊ឺរ៉ុប EC 834 អាមេរិចកាំង NOP និងជប៉ុន JAS
 • ការវិភាគហានិភ័យនិងគ្រប់គ្រងចំនុចខ្សោយ (HACCP)
 • ប្រព័ន្ធគ្រប់គ្រងគុណភាព (ISO 9001:2008)
 • ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពអាហារ (ISO 22000)
 • សមត្ថភាពវាស់វែងនិងវិភាគគុណភាព (ISO 17025)
 • ការកែលំអតាមក្បួនជប៉ុន (5S & Kaizen)
Back to top