ការកែលំអផលិតភាព

នៅក្នុងពិភពលោក ដែលមានការប្រែប្រួល និងការប្រកួតប្រជែងមិនឈប់ឈរស្ថាប័នទាំងឡាយ ព្យាយាមកែលំអ ប្រព័ន្ធដំណើរការនៃធុរកិច្ចរបស់ខ្លួន។ អ្នកអាចត្រូវការ ធ្វើអោយប្រូសេសការងាររបស់​អ្នកកាន់តែ សមញ្ញ ស្វែងរក ចំណុចខ្វះខាត ដើម្បីកែលំអ ធ្វើអោយចំណាយប្រតិបត្តិការ មានប្រយោជន៍​និងមានប្រសិទ្ធភាព ឬរក្សាភាព ជោគជ័យ របស់អ្នក។ ប៉ុន្តែ ស្ថាប័នខ្លះច្រើនដំណើរការក្នុងប្រព័ន្ធ គ្រប់គ្រងដែលមានលក្ខណៈ ស្មុគ្រស្មាញ ឬ ប្រែប្រួល ច្របូកច្របល់ ដែលនាំអោយមាន ការមិនយល់គ្នា​ក្នុងទំនាក់ទំនង ភាពមិនស្របតាមការតម្រូវ​នៃច្បាប់ បទដ្ឋាន បរិមាណវត្ថុធាតុក្នុងស្តុកកើនឡើង វេលាមិនដំណើរការកើនឡើង ផលិតភាពទាបចំណាយ ប្រតិបត្តិការ ខ្ពស់និង គុណភាពនៃផលិតផល ឬសេវាអន់។ បទដ្ឋាននិងស្តង់ដារការងារដែលជាផ្នែកមួយ នៃដំណោះស្រាយ ដើម្បីបាន ការបំពេញ​ការងារ ដោយត្រឹមត្រូវជាទៀងទាត់ ដោយគ្រប់បុគ្គលិកច្រើនតែ មិនមាន ឬ មិនអាចយល់បានដោយ បុគ្គលិក ជាអ្នកប្រើប្រាស់។

TechNeola ជាដៃគូដែលអ្នកគួរជ្រើសរើសដើម្បីអនុវត្តប្រព័ន្ធរលូន (Lean System) នៅលើផ្លូវឆ្ពោះទៅ​រកឧត្តម ភាព។ យើងផ្តល់សេវាកម្មវិភាគរកចំណុចខ្វះខាត ព្រមទាំងជួយលោកអ្នក ស្វែងរកចំលើយ លើ​បញ្ហាបច្ចេកទេស និង គ្រប់គ្រងនានា។

យើងយល់ពីចេតនារបស់អ្នក ដែលចង់ធ្វើអ្វីៗអោយកាន់តែប្រសើរឡើង សំរាប់អតិថិជនរបស់អ្នក។ យើងក៏មានគោលដៅដូចគ្នា។ ជាមួយគ្នា យើងអាចកសាងទំនាក់ទំនងនិង ភាពជឿទុកចិត្ត។

Back to top