ក្រុមការងាររដ្ឋបាល

អុល តុលា - ស្ថាបនិកនិងជានាយកប្រតិបត្តិ

អនុបណ្ឌិតជំនាញសហគ្រិនភាព បង្កើតនិងទិញក្រុមហ៊ុន (Bordeaux IV, 2010) និងជំនាញវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាអាហារ (Gembloux Agro Bio-Tech, 2002) វិស្វករគីមីនិងបច្ចេកវិទ្យាអាហារ (ITC, 1999)

លោកមានបទពិសោធន៍លើ​​ ការគ្រប់គ្រងបច្ចេកទេស និង ធុរកិច្ចសរុបជិត​​១៥ឆ្នាំ។ បន្ទាប់ពីបាន ចាប់ផ្តើមការងារ​ ជាវិស្វករគីមីនិងអាហារ លោកបានក្លាយជា អគ្គនាយករង និងជានាយកបច្ចេកទេស ដោយបានដឹកនាំការងារអភិវឌ្ឍផលិតផល ប្រូសេស និងក្រុម ការងារសំរាប់ Prasac, Confirel, CBC Coca Cola និង PPM​ ។

ក្រៅពីបានជួយក្រុមហ៊ុនទាំងនេះ ក្នុងគំរោងឧស្សាហូបនីយកម្ម និងការទទួលបានវិញ្ញាបនប័ត្រគុណភាពជាច្រើន ដូចជា GMP, HACCP, ផលិតកម្ម​សរីរាង្គ និងកំនត់សំគាល់ ភូមិសាស្ត្រ លោកក៏បានបំពេញការងារ ពិគ្រោះ យោបល់និងហ្វឹកហ្វឺន ផ្នែកសហគ្រិនភាព បច្ចេកទេស និង គ្រប់ គ្រងជាមួយ FAO, Investco, Gret, Forena (Mauritius), Save the Children (Myanmar), UniQuest (Australia)និង CLEF (Club Entrepreneurial Francophone)ផងដែរ។ លោកក៏ត្រូវបានអញ្ជើញអោយ បង្រៀនជំនាញកែច្នៃអាហារ គ្រប់គ្រង គុណភាពនិងគ្រប់គ្រង ប្រតិបត្តិការ នៅវិទ្យាស្ថានបច្ចេកវិទ្យា កម្ពុជា (ITC) និង សកលវិទ្យាល័យ បាត់ដំបង (UBB) ចាប់តាំងពីឆ្នាំ១៩៩៩។ បច្ចុប្បន្ននេះ លោកក៏ជាសមាជិក ក្រុមសវនករ ផ្នែកគ្រប់គ្រងគុណភាព និង សុវត្ថិភាពអាហារ ​របស់វិទ្យាស្ថានស្តង់ដាកម្ពុជា (ISC)។

សំរាប់ពត៌មានបន្ថែម សូមមើល LinkedIn profile ឬសរសេរអ៊ីមែលទៅកាន់:  អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

អុល សុវាសនា​ - ប្រធានប្រតិបត្តិការ

អនុបណ្ឌិតជំនាញគ្រប់គ្រងនិងការអភិវឌ្ឍន៍ (UC, 2009) និងជាអ្នកបច្ចេកវិទ្យាគីមី និងកែច្នៃអាហារ (ITC, 2002)

លោកជាអ្នកចូលរួមចំបងក្នុងការគ្រប់គ្រងកិច្ចការនិងគំរោងនានារបស់ TechNeola ។ លោកមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងវិស័យផលិតទឹកស្អាត និងការគ្រប់គ្រង គំរោង ជាមួយស្ថាប័នជាតិនិងអន្តរជាតិជាច្រើន ដូចជា PPWSA, Oxfam GB, ICC,HI Belgium & HI Federation ។​ តាមរយៈបទពិសោធន៍ការងារ និងការបណ្តុះបណ្តាល ជំនាញគ្រប់គ្រងគំរោងនៅ ប្រទេសហ្វីលីពីន អូស្រ្តាលី និងបែលហ្សិក លោកបានចូលរួម ផ្តល់ការអប់រំនៅ​សាកល​វិទ្យាល័យបាត់ដំបង និង សាកលវិទ្យាល័យមានជ័យ ព្រមទាំង បានផ្តល់ ការបណ្តុះបណ្តាលជាមួយ TechNeola ផងដែរ។ សំរាប់ពត៌មានបន្ថែម សូមមើល LinkedIn profile ឬសរសេរអ៊ីមែលទៅកាន់: អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។

ទូច សារឿន - រដ្ឋបាល

លោកមានបទពិសោធន៍លើកិច្ចការអភិវឌ្ឍន៍សហគមន៍ និងសេវាសាធារណៈ ចំនួនជាង ២០ ឆ្នាំមកហើយ។ បច្ចុប្បន្ន លោកផ្តល់ជំនួយក្នុងកិច្ចការរដ្ឋបាល របស់ក្រុមហ៊ុន។

 

 

 

ស៊ិន សុភក្តិ - ជំនួយការ IT

លោកបានចូលរួមយ៉ាងសកម្ម ក្នុងការរចនានិង ថែរក្សាគេហទំព័រនិង បណ្តាញសង្គម របស់ក្រុមហ៊ុន។ ទំនាក់ទំនង៖ អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។  

Back to top