របៀបការងារ

ក្រុមការងាររបស់យើងខ្ញុំប្តេជ្ញាបំរើសេវាកម្ម ដែលមានស្តង់ដាកំរិតខ្ពស់ជូនអតិថិជន។ ពត៌មានដែលបានពីការងារ ជាមួយ ក្រុមហ៊ុនលោកអ្នក នឹងត្រូវរក្សាជា សំងាត់បំផុត។

តាមការសង្កេតកន្លងមក បុគ្គលិកជាច្រើនតាមក្រុមហ៊ុនមានការលំបាក​ ក្នុងការយល់ស្តង់ដាការងារ ដោយសារ ឯកសារ និង ការបណ្តុះបណ្តាលជាច្រើន ធ្វើជាភាសាបរទេស។ ជាមួយ TechNeola ភាសាលែងជា ការលំបាក សំរាប់បុគ្គលិក របស់លោកអ្នក។ យើងខ្ញុំមានអ្នកជំនាញ ដែលអាចទំនាក់ទំនង និងផ្តល់សេវា ជា ភាសាខ្មែរ អង់គ្លេស និងបារាំង។

ចំពោះកំរៃសេវា វាអាស្រ័យតែលើទំហំការងារ និងរយៈពេលអនុវត្តជាក់ស្តែងប៉ុណ្ណោះ។ លោកអ្នកមិនបង់ជា ប្រាក់ខែ ឬប្រាក់ឧបត្ថម្ភផ្សេងទៀតឡើយ គឺគិតតែតាមលទ្ធផលនិងចំនួនថ្ងៃការងារជាក់ស្តែង ឬជាកញ្ចប់សេវាសំរាប់គំរោង ទាំងមូល។

យើងខ្ញុំចាត់ភាពជោគជ័យរបស់លោកអ្នកក៏ជាភាពជោគជ័យរបស់យើងខ្ញុំដែរ។

សូមទាក់ទងមកកាន់ ក្រុមការងាររបស់យើងខ្ញុំ ដើម្បីពិភាក្សាពីបញ្ហាឬការងារដែលលោកអ្នកចង់អោយ យើងខ្ញុំជួយ ធ្វើអោយសំរេចបាន។ សូមអរគុណ៕

Back to top