អំពីក្រុមហ៊ុន

TechNeola Co. Ltd. ជាក្រុមហ៊ុនពិគ្រោះយោបល់ដែលផ្តល់ដំណោះស្រាយលើ បញ្ហាបច្ចេកទេស​និងគ្រប់គ្រង ដែល​សមស្របតាមអាជីវកម្មរបស់អ្នក។ ទោះជាទំហំនៃអាជីវកម្មតូចឬធំ យើងខ្ញុំនឹងធ្វើការជាជំនួយការដល់ក្រុមលោកអ្នក ក្នុង ការសំរេចចិត្ត ផ្នែកយុទ្ធសាស្ត្រ ការរៀបចំ​រចនាសម្ព័ន្ធការងារ បច្ចេកទេស និងប្រតិបត្តិការ។​

ប្រសិនបើ លោកអ្នកត្រូវការរៀបចំផែនការធុរកិច្ច សិក្សាទីផ្សា រចនាផលិតផល ជ្រើសរើសបុគ្គលិកការងារ​ ឧបករណ៍ ម៉ាស៊ីនវត្ថុធាតុឬរៀបចំប្រព័ន្ធការងារ អោយស្រប​តាមស្តង់ដាជាតិ និងអន្តរជាតិ ដូចជាស្តង់ដាសរីរាង្គ GMP, HACCP និង ISO ។ល។ ក្រុមអ្នកឯកទេសរបស់យើងខ្ញុំ ត្រៀមសហការ បំរើសេវា​បំពេញតាម តំរូវការ របស់លោកអ្នក ដើម្បីការអភិវឌ្ឍន៍ និងការកែលំអជាប្រចាំ ជាប្រយោជន៍ដល់ធុរកិច្ចរបស់លោកអ្នក។

គោលការណ៍ជាគុណតំលៃ

  • ការតាំងចិត្តខិតខំការងារ
  • គិតដល់ប្រយោជន៍សម្រាប់អតិថិជន
  • ការកែលំអជាប្រចាំ

លក្ខណៈនៃសេវា

  • សេវាកម្មជាទីទុកចិត្ត
  • ដំណោះស្រាយសមស្របតាមអាជីវកម្ម
  • អ្នកឯកទេសមានជំនាញ
  • ទពិសោធន៍ និងគោរពក្រមសីលធម៌វិជ្ជាជីវៈ
  • តំលៃសេវាសមរម្យ មានបណ្តាញជាអន្តរជាតិ

យើងខ្ញុំមានក្រុមអ្នកឯកទេស​ខ្មែរ និងបរទេស ​ដែលមានចំណង់លើការសំរេចបានលទ្ធផលល្អ ដូចលោកអ្នកដែរ។ ជារួម បេសកកម្មរបស់យើងខ្ញុំគឺធ្វើការ ដើម្បីភាពជោគជ័យរបស់អតិថិជន។

Back to top