ផលប្រយោជន៍នៃការអនុវត្តន៍ប្រព័ន្ធ ISO 22000

Share

សុវត្ថិភាពអាហារ ជាតម្រូវការចំបងទីមួយ របស់អតិថិជនដែលទិញ ផលិតផលអាហារ ទោះជាផលិតផលអាហារ ទោះជាប្រភេទអ្វី ឬមាន រសជាតិឆ្ងាញ់ ឬក៏អតិថិជនជាជាតិសាសន៍ណាក៏ដោយ។ រាល់ផលិតករ ឬអ្នកចែកចាយ អាហារ មិនមានជម្រើស ផ្សេងក្រៅតែពីធានាថា ផលិតផលរបស់ខ្លួនមានសុវត្ថិភាព មិនបង្ក គ្រោះថ្នាក់ដល់សុខភាព របស់អ្នកប្រើប្រាស់ ទាំងក្នុង រយៈពេលខ្លីនិងវែង។

ការខកខានឬថ្លោះធ្លោយមិនយកចិត្តទុកដាក់ លើរឿងសុវត្ថិភាពអាហារអាច ធ្វើអោយ អាជីវកម្មប្រឈមនឹង ការពិន័យពីអជ្ញាធរ ការប្តឹងតវ៉ាពីអតិថិជន ឬ ការបាត់បង់ចំណូលលក់ និងខូចខាតកេរ្តិ៍ឈ្មោះ។
 
មកដល់បច្ចុប្បន្ននេះ មានប្រព័ន្ធការងារជាច្រើនត្រូវបានគេអនុវត្ត ដើម្បី ជាវិធានការណ៍ការពារ និងត្រួតពិនិត្យ សុវត្ថិភាពអាហារ។ ក្នុងចំណោមនោះ ប្រព័ន្ធ ISO 22000 វិញជាស្តង់ដាដែលមាន ការទទួលស្គាល់ជាអន្តរជាតិ ហើយ ស្តង់ដានេះអាចត្រូវបានអនុវត្តដោយ អ្នកដែលនៅក្នុង ខ្សែសង្វាក់អាហារ តាំងពីកសិដ្ឋាន រហូតដល់ ពេលទទួលទាន ដែលអាចជាអ្នកផលិត អ្នកកែឆ្នៃ អ្នកវេចខ្ចប់ អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកលក់ឬទិញ ជាដើម។ ការអនុវត្ត ស្តង់ដានេះអាចជួយឲបានផលប្រយោជន៍ សំខាន់ៗ ដូចជា៖
  • ធានាសុវត្ថិភាពនិងគុណភាពផលិតផលអាហារ
  • ពង្រឹងភាពអនុលោមតាមច្បាប់បទដ្ឋានជាតិនិងអន្តរជាតិ
  • បង្កើនការពេញចិត្តនិងទំនុកចិត្តពីអតិថិជន
  • សម្រួលទំនាក់ទំនងជាមួយគ្រប់ដៃគូទាំងក្នុងនិងក្រៅ ដូចជាបុគ្គលិកអ្នកគ្រប់គ្រង អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកផលិត អ្នកលក់ អតិថិជននិងសាធារណជនជាដើម
  • ពង្រឹងប្រព័ន្ធការពារទុកជាមុន តាមដាន ត្រួតពិនិត្យ វិភាគបញ្ហា និងដំណោះស្រាយដែល ទាក់ទងសុវត្ថិភាពអាហារ
  • កាត់បន្ថយការបាត់បង់ឬខូច ការធ្វើឡើងវិញ និងការងារសន្និធិ
  • បង្កើនកេរ្តិ៍ឈ្មោះនិងឱកាសពង្រីកទីផ្សារ
  • សម្រួលការនាំចេញទៅបរទេស
  • បង្កើនការពេញចិត្តលើការងារ និងជំរុញការចូលរួមពី សំណាក់បុគ្គលិក គ្រប់លំដាប់ថ្នាក់
  • ជំរុញឲ្យមានការប្រុងប្រយ័ត្ននិងការកែលំអជាប្រចាំ។


ដោយ៖ អុល តុលា ( This email address is being protected from spambots. You need JavaScript enabled to view it. )

 

Share

Additional information