ផលប្រយោជន៍នៃការអនុវត្តន៍ ប្រព័ន្ធ ISO 9001

Share

ប្រព័ន្ធគ្រប់គ្រងគុណភាព គឺជាស្តង់ដា ដែលមាន ការទទួល ស្គាល់ជា អន្តរជាតិលើការ រៀបចំ ដើម្បីឲ្យមាន ប្រព័ន្ធការងារ ច្បាស់លាស់ ដើម្បីទទួលបានការពេញចិត្តពីអតិថិជន   លើផលិតផល ឬសេវាកម្ម។ ការអនុវត្តន៍ ប្រព័ន្ធនេះ មិនសំដៅតែទៅលើ ការចង់បាន វិញ្ញាបនបត្រ សម្រាប់តាំង ជញ្ជាំង នោះទេ តែការនេះអាចជួយឲ្យ ក្រុមហ៊ុន សហគ្រាស ឬអង្គការរបស់អ្នក ទទួលបាននូវផលប្រយោជន៍ដូចជា៖

  • ជំរុញការធានាគុណភាពនិងការកែលំអជាប្រចាំ
  • បានការពេញចិត្តពីអតិថិជន
  • សម្រួលទំនាក់ទំនងជាមួយគ្រប់ដៃគូទាំងក្នុងនិងក្រៅ ដូចជា បុគ្គលិកអ្នកគ្រប់គ្រង អ្នកផ្គត់ផ្គង់ អ្នកចែកចាយ អ្នកផលិត អ្នកលក់ អតិថិជននិងសាធារណជនជាដើម
  • សម្រួលការនាំចេញទៅបរទេស
  • បង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ
  • កាត់បន្ថយចំណាយ ការបាត់បង់ឬខូច ការធ្វើឡើងវិញ និងការងារសន្និធិ
  • បង្កើនកេរ្តិ៍ឈ្មោះនិងឱកាសពង្រីកទីផ្សារ
  • បង្កើនការពេញចិត្តលើការងារ និងជំរុញការចូលរួមពីសំណាក់ បុគ្គលិកគ្រប់លំដាប់ថ្នាក់
  • ងាយស្រួលរកបញ្ហាឬចំណុចខ្សោយនៃប្រូសេសការងារ

 

ដោយ៖ អុល សុវាសនា  ( This email address is being protected from spambots. You need JavaScript enabled to view it. )

Share

Additional information