គំនិតល្អៗរបស់គ្រូគុណភាព Deming

Share

លោក វីលីយ៉ាម អេតវ៉ាត ដាមីង (១៤ តុលា ១៩០០- ២០ ធ្នូ ១៩៩៣) ជាអ្នកជំនាញជាតិ អាមេរិច ដែលបាន ជួយវិស័យឧស្សាហកម្ម របស់ជប៉ុនរស់រាននិងរីកលូតលាស់បន្ទាប់ពីសង្រ្គាមលោក។ 

លោក ដាមីងបានផ្តល់ឱវាទថាអ្នកដឹកនាំត្រូវមាន ប្រព័ន្ធចំណេះដឹងស៊ីជំរៅមួយដែលមាន បូន ផ្នែកធំៗ៖

  • ការយល់ដឹងពីប្រព័ន្ធៈសំដៅដល់ការស្វែងយល់ពីប្រូសេសរួមនានា ដែលពាក់ព័ន្ធ អ្នកផ្គត់ផ្គង់ អ្នកផលិត និងអតិថិជន
  •  ស្គាល់ការប្រែប្រួលៈសំដៅដល់ការស្គាល់កម្រិតនិងមូលហេតុនៃការប្រែប្រួល លើ គុណភាព និងការប្រើប្រាស់ការយកសំណាកតាមវិធីស្ថិតិ ក្នុងការវាស់វែងវាយតម្លៃ
  • ទ្រឹស្តីនៃចំណេះដឹងៈសំដៅលើបញ្ញតិដែលបង្ហាញចំណេះនិងដែនកំណត់ នៃ ចំណេះដឹងនោះ
  • ចំណេះដឹងចិត្តសាស្រ្តៈសំដៅដល់ការស្គាល់បញ្ញតិនៃធម្មជាតិរបស់មនុស្ស

 

លោកក៏បានស្នើ គោលការណ៏ ១៤ សម្រាប់ថ្នាក់ដឹកនាំ ដើម្បីធ្វើឲមានប្រសិទ្ធិភាពក្នុងជំនួញ។ គោលការណ៍ទាំងនោះមាន៖

១. កំណត់គោលបំណងច្បាស់លាស់និង មិនប្រែប្រួលច្របូកច្របល់ ឆ្ពោះទៅកាន់កែលំអ ផលិតផល និង សេវា ជាមួយទិសដៅ អាចប្រកួត ប្រជែង និង ឈរជើងបានក្នុងជំនួញ ព្រមទាំងអាចបង្កើត ការងារ

២. ប្រកាន់យកទស្សនវិជ្ជាថ្មី។ យើងស្ថិតនៅក្នុងយុគសេដ្ឋកិច្ចថ្មី។

៣. ឈប់អាស្រ័យលើអធិការកិច្ចដើម្បីបានគុណភាព។ បំបាត់ចោលតម្រូវការឲមាន អធិការកិច្ចច្រើន លើសលុប តាមរយៈ ការសាង គុណភាពក្នុងរាល់ការងារនៅរាល់ ដំណាក់កាល នៃប្រូសេស ជាជាង ការប្រឹង ត្រួតពិនិត្យនិងរត់ពីក្រោយបញ្ហា។

Share

Additional information