ប្រតិបត្តិ ស៥ ជាមួយគោលការណ៍ PDCA

Share

 

ដំណោះស្រាយ ស៥ ជាវិធីសាស្ត្រសាមញ្ញ និង មានលក្ខណៈជាប្រព័ន្ធដែលអាចយកមកប្រើ និងអនុវត្តបាន នៅគ្រប់ទំហំ និងគ្រប់ប្រភេទនៃស្ថាប័ន។ ប៉ុន្តែការអនុវត្ត ស៥ មិនមែនជាការងារងាយស្រួលនោះទេ។ ដើម្បីចាប់ផ្តើមការអនុវត្ត ស៥  ជាជំហានៗ គ្រប់ដំណាក់កាលនៃការអនុវត្ត ត្រូវតែធ្វើការវិភាគ ឲ្យបានហ្មត់ចត់ ហើយអាចបញ្ចូលគោលការណ៍PDCA

 

ក. ការធ្វើផែនការណ៍ (Plan)

មុនពេលឈានទៅដល់ដំណាក់កាលនៃការអនុវត្ត ស៥ ការបណ្តុះបណ្តាលដ៏សមស្របអំពី ស៥  ត្រូវតែផ្តល់ឲ្យសម្រាប់គ្រប់គ្នា្ននៅកន្លែងធ្វើការ។ បន្ទាប់មកក្រុមប្រឹក្សា ស៥ ចាំបាច់ត្រូវតែបង្កើត។ ក្រុមប្រឹក្សា ស៥ ត្រូវបង្កើតតំបន់ ស៥ និងកំណត់ពីគោលបំណង គោលដៅ និងដំណាក់នៃការអនុវត្ត ស៥ ។ ផែនការសកម្មភាព (Action plan) ត្រូវតែចាប់អនុវត្តបន្ទាប់ពីគ្រោងរួចរាល់ ហើយកម្មវិធី ស៥ ចាប់ផ្តើមប្រតិបត្តិ។

 

ខ. ការអនុវត្ត (Do)

សម្រិតសម្រាំង៖ កំណត់នូវរបស់ដែលចាំបាច់ និងមិនចាំបាច់ ហើយធ្វើបញ្ជីកត់ត្រារបស់ដែលចាំបាច់ទាំងអស់។

សណ្តាប់ធ្នាប់៖ បន្ទាប់ពីកំណត់នូវរបស់ដែលចាំបាច់ រកមធ្យោបាយដោះស្រាយការរៀបចំរបស់ចាំបាច់។

សំអាត៖ កំណត់រកប្រភពធូលីជាមួយនឹងការរកឫសគល់ដែលធ្វើឲ្យមានធូលី។ សកម្មភាពចាំបាច់មួយចំនួន ដែលចាំបាច់សម្រាប់បំបាត់ប្រភពធូលី និងមូលហេតុជាឫសគល់ដែលធ្វើឲ្យមាន ធូលីត្រូវធ្វើជាគ្រោងឡើង។

ស្តង់ដា៖ បន្ទាប់ពីការគ្រោងផែនការណ៍សកម្មភាពលើកិច្ចការដែលទទួលខុសត្រូវត្រូវបានកំណត់ និងប្រតិបត្តិ សកម្មភាពទាំងនោះត្រូវរក្សានូវលក្ខខណ្ឌដែលបានដែលបានគ្រោងទុក។ កំណត់អ្នកទទួលខុសត្រូវ បន្ទាប់មកសម្រេចពីពេលវេលា ទីកន្លែង ក្បួនសម្រាប់ការអនុវត្តនូវសកម្មភាពទាំងនោះ។

ស្ថិតស្ថេរ៖ ការបណ្តុះបណ្តាល និងការអប់រំអាចធ្វើឲ្យគ្រប់គ្នាយល់ គោរព និងអនុវត្តនូវបទបញ្ជា និងក្បួន ដែលបានបង្កើតឡើង។ ការយល់អាចជួយដល់ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការរក្សា បាននូវលក្ខខណ្ឌស្ថិតស្ថេរដែលចង់បាន។

 

គ. ការត្រួតពិនិត្យ (Check)

បន្ទាប់ពីការអនុវត្តចាំបាច់ត្រូវមានការវាស់វែងមួយដ៏ត្រឹមត្រូវ ។ ការប៉ាន់ប្រមាណពីទំហំនៃការអនុវត្តអាច ត្រូវបានធ្វើឡើង ដោយការបញ្ចូលនូវសវនកម្មផ្ទៃក្នុង ស៥ ។

 

ឃ. សកម្មភាពកែលំអ (Act)

សម្រាប់ការកែលំអជាប្រចាំ អ្នកដែលពាក់ព័ន្ធក្នុងការអនុវត្ត ស៥ ទាំងអស់ត្រូវធ្វើឲ្យការអនុវត្តក្លាយទៅ ជាទំលាប់។ គោលដៅជាក់ស្តែងគួរតែត្រូវបានធ្វើការប្រៀបធៀបជាមួយគោលដៅដែលបានកំណត់ទុក សម្រាប់កំឡុងពេលដែលបានកំណត់។ ដើម្បីលើកទឹកចិត្ត រង្វាន់គួរតែត្រូវបានផ្តល់ឲ្យដើម្បីទទួលស្គាល់ពី ការខិតខំប្រឹងប្រែងរបស់និយោជិក។

 

ដោយ  សឿ  ចំណាន  ( This email address is being protected from spambots. You need JavaScript enabled to view it. )

ដោយ  សឿ  ចំណាន  ( This email address is being protected from spambots. You need JavaScript enabled to view it. )
ដោយ  សឿ  ចំណាន  ( This email address is being protected from spambots. You need JavaScript enabled to view it. )
Share

Additional information