ស៥ និងការកែលំអកន្លែងធ្វើការ

Share

អ្វីទៅជាស៥?

ស៥ជាប្រព័ន្ធសម្រាប់ កាត់បន្ថយភាពខ្ជះខ្ជាយ និងធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌកន្លែងធ្វើការស៥ ជា វិធីសាស្រ្តសម្រាប់រៀបចំ កន្លែងធ្វើការដែលក្លាយមកពី ភាសាជប៉ុនប្រាំពាក្យគឺ៖

+ Seiri (សម្រិតសម្រាំង)
+ Seiton (សណ្តាប់ធ្នាប់)
+ Seiso (សំអាត)
+ Seiketsu (ស្តង់ដា) និង
+ Shitsuke (ស្ថិតស្ថេរ)

ស៥ ជួយអភិវឌ្ឍន៍បរិយាកាសកន្លែងធ្វើការ ដោយធ្វើឲ្យឧបករណ៍ បរិក្ខារ ម៉ាស៊ីន មានភាពប្រសើរឡើង ដើម្បីឲ្យកន្លែងធ្វើការ មានសុវត្ថិភាព មានប្រសិទ្ធភាពភាពរីករាយ និងមានផលិតភាពខ្ពស់ឡើង ដោយការ ប្រើប្រាស់វិធីត្រឹមត្រូវ។

ស៥ក៏បានចូលរួមចំណែក ដល់ការរីកចំរើនផ្នែកធនធានមនុស្ស តាមរយៈការបណ្តុះគំនិតធ្វើការរួមគ្នា និងចូលរួមថែរក្សាសម្ភារៈ នៅកន្លែងធ្វើការ។ ការអនុវត្តន៍ស៥ មួយជំហានម្តងៗ សន្សឹមៗ និងបន្តជាប់គ្នា រហូតជាចំនុចមួយសំខាន់បំផុត ដើម្បីបង្កើតវប្បធម៌ រៀបចំដ៏រឹងមាំមួយនៅកន្លែងធ្វើការ។

ប្រវត្តិនៃការបង្កើតស៥

ស៥ត្រូវបានបង្កើតនិងយកទៅអនុវត្តដំបូងបង្អស់នៅក្នុងប្រទេសជប៉ុន។ នៅក្រោយសង្រ្គាមលោកទី២ រោងចក្រសហគ្រាសភាគច្រើន នៅជប៉ុន ត្រូវបានបំផ្លាញ។ ក្នុងគោលបំណងសំអាត និងប្រមូលយកនូវ របស់របរដែលមិនប្រើប្រាស់ ចេញពី រោងចក្រ គោលគំនិត ស៥ ត្រូវបានគេបង្កើតឡើង។ ស៥ ត្រូវបាន អនុវត្តដំបូងដោយក្រុមហ៊ុនតូយូតា (Toyota) នៅក្នុងទសវត្ស ១៩៧០ និងក្រោយមក ត្រូវបានបំលែង ទៅជា Lean Manufacturing នៅសហរដ្ឋអាមេរិច។  ស៥ ជាគោលគំនិតនៅក្នុងTPS របស់ក្រុមហ៊ុនតូយូតា ដែលបង្កើត ឡើងដោយ ប្រធានក្រុមហ៊ុនតូយូតា គឺលោកSakichi Toyoda និងកូនប្រុសរបស់គាត់ Kiichiro រួមជាមួយនឹង ប្រធានវិស្វករTaiichi Ohno ដែលបានអភិវឌ្ឍន៍នូវ វិធីសាស្រ្ត ស៥ ឬអ្វីដែលគេហៅថា Total Production System (TPS) នៅក្រោយសង្រាមលោកលើកទី២។ ក្រោយមក នៅឆ្នាំ១៩៩៥ Hiroyuki Hirano ក៏បានអភិវឌ្ឍន៍ ស៥ ជាមួយនឹង ដំណោះស្រាយរបស់គាត់ នៅក្នុងប្រព័ន្ធផលិតកម្ម និងបានបោះពុម្ពជាសៀវភៅដែលមាន ចំណងជើងថា 5 Pillars of the Visual Workplace និងសៀវភៅអំពី ស៥ ជាច្រើនទៀត។ 

Share

Additional information