ទស្សនៈល្អៗ​ របស់មហាទស្សនវិទូចិនមួយរូប ដ៏ល្បីល្បាញ

Share

ខុងជឺ ក្រោយពេលម្តាយស្លាប់ បានកាន់ទុក្ខអស់រយៈពេល៣ឆ្នាំ ដោយ ស្លៀកបាវ មិនកោរពុកមាត់ បួងសក់ រៀនគម្ពីរ ចេះវិជ្ជាពេទ្យ ផ្សំថ្នាំ បុរាណពីម្តាយ ចេះធ្វើអាចារ្យបុណ្យទាន ពិធីការ និងជាបិតាទស្សនវិជ្ជា ចិន លោកបានឈប់ស៊ីឈ្នួល ពីអង្គម្ចាស់ "លូ" ហើយបែរមកយក ចំណេះដឹង ប្រកបរបរដើម្បីចិញ្ចឹមជិវិត ហើយគាត់ជា មហាទស្សនវិទូ ចិនមួយ រូបដ៏ល្បីល្បាញ។ ទស្សនវិជ្ជា របស់ខុងជឺ គឺជាទស្សនវិជ្ជា រក្សាជីវិត ដែលបញ្ជាក់ពីសច្ចធម៌ នៅក្នុងសង្គម យុត្តិធម៌និងភាពស្មោះ ត្រង់ដែល គេចាត់ទុកថា ទស្សនៈលោកិយសច្ចៈ ប្រកបដោយ ប្រាកដ និយម រហូត វិវឌ្ឍន៍ទៅ ជាប្រព័ន្ធទស្សនវិជ្ជា ក្លាយជាលទ្ធិខុងជឺ។
 
ការបង្រៀនរបស់គាត់ អាចត្រូវបានគេប្រទះឃើញ នៅក្នុងចំណានអក្សរសាស្ត្រខុងជឺ គឺជាការប្រមូលផ្ដុំ សម្រង់ សុភាសិតខ្លី ដែលត្រូវបាន គេចងក្រងឡើង អស់រយៈពេល ជាច្រើនឆ្នាំ ក្រោយមរណភាព របស់គាត់។ ប្រវត្តិ សាស្ត្រសម័យទំនើបមិនជឿថា មានឯកសារជាក់លាក់ណាមួយ អាចបញ្ជាក់បានថាត្រូវបានសរសេរដោយខុង ជឺ នោះទេ ប៉ុន្តែ អស់រយៈពេលជិត ២,០០០ មកនេះ គាត់ត្រូវបានគេជឿថា ជាអ្នកកែសម្រួល ឬ ជាអ្នកនិពន្ធ នូវគម្ពីរបុរាណទាំងប្រាំ ដូចជា គម្ពីរប្រតិបត្តិបញ្ញត្តិ សាសនាបុរាណ Classic of Rites (五經) (អ្នកកែសម្រួល) និងគម្ពីរនិទាឃរដូវនិងសរទរដូវ Spring and Autumn Annals (春秋) ។ខុងជឺជាទស្សនវិទូផង ជាអ្នកអប់រំផង ជាគ្រូបង្ហាត់នូវក្បូនខ្នាតផ្សេងៗ ជាអ្នកដឹកនាំប្រជាពលរដ្ឋឲ្យអនុវត្តនូវទំនៀមទម្លាប់សុទិដ្ឋិនិយម ផ្នែកវប្បធម៌ សង្គមធម៌ សាសនា និងជាគ្រូពេទ្យព្យាបាលជំងឺថែមទៀតផង៕
 
សុភាសិតរបស់មហាបណ្ឌិតខុង៖
 
• ធ្វើគុណទៅហើយ បើគេតបគុណមកវិញចាត់ទុកដូចជាពុំបានធ្វើគុណ!
 
• ធ្វើគុណទៅហើយ ត្រលប់ជាបានផលអាក្រក់មកវិញ ត្រូវទទួលយកការ ពិសោធន៍ ដោយដៃពីរ!!!
 
• ធ្វើគុណទៅហើយ បើវារលាយសាបសូន្យទៅត្រូវបន្តធ្វើគុណតទៅទៀត, ប្រៀបដូច ត្រីបើវាចឹកនុយអស់ ត្រូវយកសន្ទួចមកបិតនុយថែមទៀត!!! ”
 
• បើអស់សង្ឃឹមថ្ងៃនេះ, ថ្ងៃស្អែកសេចក្តីសង្ឃឹមនិងមកទទួលអ្នកពីព្រលឹម! ព្រោះថាសត្វត្រចៀកកាំហើរទៅ ហើយ វានឹងវិលត្រលប់មកសំបុកវិញ!
 
• បើគេពុំបង្ខិតបង្ខំមនុស្ស ឱ្យធ្វើយុត្តិធម៌ទេនោះ, នៅក្នុងលោកនេះ គ្មាននរណាម្នាក់ ស្រលាញ់យុត្តិធម៌ទេ ត្រូវ អនុវត្តតាមក្រពះដែលតែងបង្ខំមនុស្សឱ្យបរិភោគអាហារ ហើយមិនត្រូវបង្ខិតបង្ខំ ដោយធ្វើទារុណកម្មឡើយ!
 
• អំពើណាមួយដែលអ្នកពុំចង់ឱ្យគេធ្វើមកលើរូបអ្នក, ចូរអ្នកកុំធ្វើអំពើនេះ ទៅលើ អ្នកដទៃ!
 
• អំពើអ្វីដែលអ្នកស្រលាញ់ចង់បានឱ្យគេ ធ្វើមកលើរូបអ្នក ចូរអ្នកធ្វើអំពើនោះ ទៅលើ អ្នកដទៃជាមុនសិន!
 
• ថ្ងៃរះហើយរមែងលិចទៅវិញ, បើមានថ្ងៃហើយរមែងមានយប់ បើមានយុត្តិធម៌ហើយ រមែងមាន ភាពកខ្វក់ លាមកនៃអំពើអយុត្តិធម៌! នេះជាគូរនៃធម្មជាតិ ដែលបានកើត មក ព្រោះវាជាហេតុ មានបច្ច័យក្នុងធម្មជាតិ ព្រោះគេចង់បង្កើត ស្រីម្នាក់ឱ្យនៅជាមួយ ប្រុសម្នាក់ ដើម្បីឱយមានកូនមួយ! ចូរសិស្សសង្កេតមនុស្ស ប្រុស ឱ្យច្បាស់ សង្កេត មនុស្សស្រីឱ្យច្បាស់, បន្ទាប់មកសង្កេតកូនរបស់អ្នកទាំងពីរនេះ ឱ្យច្បាស់ផង។!
 
• បើសិនជាផលដែលបានមកមានចំនួនប៉ុណ្ណា ក្តីត្រូវចែកអ្នកដែលយកកំលាំង ជួយ ជាភាគចំណែកដ៏ល្មម គឺ មួយភាគបី។ បើជួយធ្វើប្រយោជន៍ជនដទៃ ហើយត្រឡប់ជា បានទោសត្រូវគេចរត់ពីទណ្ឌកម្ម នៃអយុត្តិធម៌ នោះឲបានមុនពេលដែលអន្តរាយ ធ្លាក់ មកលើខ្លួន។ ចំពោះសាច់លោហិតឬគ្រួសារបើអ្នកបានផ្តល់ប្រយោជន៍ សូមកុំរំលឹក នូវប្រយោជន៍នោះឡើងឲសោះ បើសិនជាអ្នករំលឹកគុណ ប្រយោជន៍នោះ នៅមុខ សាមីខ្លួន គុណ របស់អ្នកប៉ុនភ្នំត្រូវរលាយក្នុងមួយដង្ហើមនៃសត្វរៃ។
 
សំគាល់ ៖ សព្វថ្ងៃនេះ កូនសិស្សរបស់គាត់ គឺមាននៅពាសពេញពិភពលោក សូម្បីតែអ្នកក៏អាចជាសិស្សរបស់ គាត់ដោយមិន ដឹងខ្លួនដែរ។
 
 
Share

Additional information