គុណសម្បត្តិ និង គុណវិបត្តិនៃការប្រើអ៊ីម៉ែល

Share

អ៊ីម៉ែលគឺជា សារអេឡិចត្រូនិច ដែលមនប្រព័ន្ធ ទំនាក់ទំនងពាសពេញ និង ជុំវិញពិភពលោក។ វាមានសមត្ថភាព អាចផ្ញើរសារបាន ដួចជា អក្សរ, រូបភាព ឬ ឯកសារផ្សេងៗ។ល។ ទៅតាមទំហំដែលគេបាន កំណត់ក្នុងអ៊ីម៉ែល (Yahoo, Gmail ផ្ញើរបានទំហំតូចជាង 25M តែប៉ុណ្ណោះ)។
 
អ៊ីម៉ែល វាក៏ស្រដៀងទៅនឹង អត្តសញ្ញាណបណ័្ណរបស់យើងផងដែរ ហើយវាងាយស្រួលក្នុង ការចុះឈ្មោះប្រើប្រាស់សេវាកម្មផ្សេងៗ នៅលើវែបសាយមួយចំនួនផងដែរ។
 
ខាងក្រោមនេះជាគុណសម្បត្តិ និងគុណវិបត្តិ ក្នុងការប្រើប្រាស់ អ៊ីម៉ែល៖ 
 
គុណសម្បត្តិមាន៖
 
- មានល្បឿនលឿន ក្នុងផ្ញើរ
- ពេលប្រើបា្រស់វា គឺមិនចាំបាច់ប្រើប្រាស់ក្រដាស់
- អាចផ្ញើរជារូបភាពផ្សេងៗក៏បាន
- អ៊ីម៉ែលគឺ មានភាពងាយស្រួលប្រើប្រាស់
- មានសារៈសំខាន់ចំពោះអ្នកជំនួញ ឬ អ្នកធ្វើការ
- អាចកំណត់ចំនួនមនុស្ស ដែលអ្នកចង់ផ្ញើរ
- ភាសាត្រូវបានប្រើបា្រស់គឺសាមញ្ញហើយផ្លូវការ
- វាអាចផ្ញើរអត្ថបទបានដោយស្វ័យប្រវត្តិហើយជាក់លាក់
- អាចទទួលបានសារ (Message) គ្រប់ទីកន្លែង ទូទាំងពិភពលោក
- អាចទំនាក់ទំនងគ្នាបានដូចការផ្ញើរសារ( Message ) តាមទូរស័ព្ទដៃដែរ
- ពេលដែលអ្នកឆើ្លយតប អ៊ីម៉ែល អាចចងភា្ជប់ជាមួយ សារ (message) បាន
- រាល់ឯកសារផ្សេងៗ ដែលគេផ្ញើរមកកាន់អ្នក អ្នកអាច Download ទុកនៅក្នុងកុំព្យួទ័របាន ។
 
គុណវិបត្តិមាន៖ 
 
- ជាឧបករណ៍នាំមេរោគ ពីអ៊ីនធឺណែត
- មនុស្សមួយចំនួនមិនសូវមានការពេញនិយម
- ត្រូវប្រើប្រាស់កុំព្យួទ័រដែលមានភ្ផាប់អ៊ីនធីណែត
- ប្រអប់សំបុត្ររបស់អ្នកទទួលបានច្រើន ពិបាកក្នុងការគ្រប់គ្រង។
 
Share

Additional information