គុណសម្បត្តិរបស់អ្នកដឹកនាំ

Share

អ្នកដឹកនាំត្រូវមាន សុខភាព សមត្ថភាព និង គុណធម៌ដើម្បីបំពេញ តួនាទីជាអ្នកដឹកនាំល្អ។

សុខភាព ជាគុណសម្បត្តិ ផ្នែករាងកាយដែល អ្នកដឹកនាំទាំងឡាយ ត្រូវយកចិត្ត ទុកដាក់ថែរក្សា ឲ្យបានរឹងប៉ឹង គេអាចចាត់ទុកជា សសរផ្ទះ មាននាទីសម្រាប់ទ្រ។
 
សមត្ថភាព ជាគុណសម្បត្តិ ផ្នែកសតិបញ្ញា ដែលអ្នកដឹកនាំ ទំាងឡាយ ត្រូវបំពេញ បន្ថែមឲ្យ រឹងរឹតតែខ្លាំងក្លាឡើង ជាលំដាប់ គេអាចចាត់ទុក ជាជញ្ជាំងផ្ទះ មាននាទី សម្រាប់បិទបាំង។
 
គុណធម៌ ជាគុណសម្បត្តិផ្នែក ផ្លូវចិត្តនិងការប្រព្រឹត្តិ ដែលអ្នកដឹកនាំ ត្រូវថែរក្សា និងគោរពស្មើ អាយុជីវិតរបស់ខ្លួន គេអាចចាត់ទុកជា ដំបូលផ្ទះ មាននាទីសម្រាប់ការពារ។
 
គុណសម្បត្តិ ទី១ គឺសុខភាព
លក្ខណៈរបស់អ្នកមានសុខភាពល្អរួមមានដូចជា៖
- ជាបុរសឬស្ត្រីពេញលក្ខណៈ
- ធន់នឹងជំងឺ គឺមិនងាយឈឺផ្តេសផ្តាស
- មិនមានរោគធ្ងន់ ឬសាហាវណាមួយបៀតបៀន
- ជាមនុស្សមិនជរាពេក
- ជាមនុស្សមានអនាម័យ មិនស្មោកគ្រោក
- ជាមនុស្សមិនវិកលចរិត មិនសរសៃប្រសាទ
 
គុណសម្បត្តិ ទី២ គឺសមត្ថភាព
សមត្ថភាព គឺភាពដែលអាចបំពេញកិច្ចការណាមួយឲ្យ សម្រេចបានដោយ មធ្យោបាយ គ្រប់បែបយ៉ាង ទាំងផ្លូវកាយ ផ្លូវចិត្ត ផ្លូវបញ្ញា ទាំងផ្លូវសម្ភារៈ។
លក្ខណៈរបស់អ្នកមានសមត្ថភាពមាន៨យ៉ាង គឺ
- អ្នកជឿមានហេតុផល
- អ្នកមានកម្លាំងទាំង១០
- ជាអ្នកមានញាណ
- អ្នកមានទេពកោសល្យ
- ជាអ្នកមានប្រាជ្ញាជាន់ខ្ពស់
- អ្នកមានយុត្តិធម៌
- អ្នកខ្លាំងប្រសើរលើសគេ
- អ្នកមានសេចក្តីព្យាយាម
 
គុណសម្បត្តិ ទី៣ គឺគុណធម៌
គុណធម៌ធំៗរបស់អ្នកដឹកនាំមាន ទសពិធរាជធម៌ ១០ចំនុច និង ព្រហ្មវិហារធម៌ ៤ចំនុច។
 
- ទសពិធរាជធម៌ៈ 
១. ទាន                                     ៦. តបៈ ឬការដុតកិលេស
២. សីល ឬការប្រព្រឹត្តល្អ             ៧. អក្កោធៈ ឬការមិនក្រោធ
៣. បរិច្ចាគ ឬការបរិច្ចាគ              ៨. អវិហឹង្សា ឬការមិនបៀតបៀ
៤. អាជ្ជវៈ ឬសេចក្តីស្មោះត្រង់      ៩. ខន្តី ឬការអត់ធ្មត់
៥. មទ្ទវៈ ឬការទន់ភ្លន់                 ១០. អវិរោធនៈ ឬការមិនធ្វើខុស
 
- ព្រហ្មវិហារធម៌ៈ
១. មេត្តាៈ អាណិតស្រឡាញ់ចង់ឲ្យគេបានសុខ   ៣. ឧបេក្ខាៈ ដាក់ចិត្តជាកណ្តាល
២. ករុណាៈ ជួយសង្គ្រោះឲ្យគេរួចពីទុក្ខ។           ៤. មុទិតាៈ ត្រេកអរដែលគេបានសុខ
 
ដកស្រងពីប្រភពៈ សៀវភៅ ព្រះបាទធម្មិក និពន្ធដោយ ឥន្ទបញ្ញោភិក្ខុ ហេង មណីចិន្តា បោះពុម្ពឆ្នាំ១៩៩៥។
 
 
Share

Additional information