ជៀសជ្រោះបរាជ័យក្នុងអាជីវកម្ម

Share

នៅពេលដែលអ្នកចាប់ផ្តើមអាជីវកម្ម ហានិភ័យជារឿង ចាំបាច់ដែលអ្នកត្រូវគិត។ សហគ្រិន ខ្លះខ្លាចបរាជ័យ ឬ ហានិភ័យនានា។ សហគ្រិនជោគជ័យជាច្រើនបានបង្ហាញ គំរូអំពីភាពក្លាហាន តស៊ូ និងភាពវៃឆ្លាត ក្នុងការប្រឈម ការលំបាកដែលតែងតែកើតមានក្នុងធុរកិច្ច។ ប្រសិនបើ អ្នកមិនយល់ច្បាស់ពីមូលហេតុ ដែលនាំអោយ ជោគជ័យ និង បរាជ័យ នោះអ្នកកំពុង ស្ថិតនៅក្នុងភាពប្រថុយប្រថាន ដោយរង់ចាំតែសំណាង។

 

តាមការសង្កេត អាជីវកម្មជាច្រើនតែងជួបបរាជ័យ រហូតអស់ដំណើការនៅក្នុង ឆ្នាំដំបូង ហើយអត្រាបរាជ័យ នេះកាន់តែខ្ពស់ នៅក្នុងរង្វង់ប្រាំឆ្នាំដំបូងនៃប្រតិបត្តិការ។ តែបើអ្នកអាចតស៊ូប្រឈម ការលំបាកនិងបញ្ហា នានា បានក្នុងរយៈកាលដំបូងនេះ អ្នកមានបទពិសោធន៍ និងឱកាសច្រើន ដើម្បីរក្សាជីវិតនៃអាជីវកម្ម របស់អ្នកបានវែងបន្តទៀត។ ប៉ុន្តែការនេះមិនមានន័យថា អ្នកលែងមានបញ្ហាប្រឈម នោះទេ។ ប្រសិនបើ អ្នកមិនព្យាយាម ស្វែងយល់កត្តាដែលអាច ជៈផល វិជ្ជមាន និងអវិជ្ជមាន លើអាជីវកម្ម រកគំនិតថ្មីៗ និង ចេះច្នៃប្រឌិត ដើម្បីកែលំអជាប្រចាំ នោះអ្នក អាចជួបគ្រោះបរាជ័យបាន។យើងខ្ញុំ សូមបង្ហាញ ជូនមូលហេតុ ចំបងខ្លៈៗ ដែល អាច នាំអាជីវកម្ម អោយបរាជ័យ និងគន្លឹះមួយ ចំនួនដែល អ្នកគួរធ្វើ ដើម្បីជៀសវាង ពីភាពបរាជ័យទាំងនោះ។

 

១.អ្នកចាប់ផ្តើមអាជីវកម្មរបស់អ្នកដោយហេតុផលមិនត្រឹមត្រូវ។

តើហេតុផលដែលអ្នកចាប់ធ្វើអាជិវកម្មគឺគ្រាន់តែដើម្បីរកលុយអោយបានច្រើនមែនទេ? ឬថាតើអ្នកគិតថា អ្នកនឹងមានពេលវេលាគ្រប់គ្រាន់ជាមួយគ្រួសារ ប្រសិនបើអ្នកមានអាជីវកម្ម ផ្ទាល់ខ្លួនមែនទេ? ឬក៏ថា អ្នកមិនចង់ធ្វើការអោយអ្នកដ៏ទៃ មិនចង់ឆ្លើយតបសំណួររបស់ប្រធានការងារណាម្នាក់? អ្នកដែលមានហេតុផលដើម្បីតែលុយចំណេញ ឬមិនចង់ឆ្លងសុំយោបល់សំរេច ឬមានពេលវេលាសំរាកច្រើន ច្រើនតែខកចិត្ត នៅពេលធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ផ្ទុយមកវិញ ប្រសិនបើអ្នកចាប់ផ្តើម អាជីវកម្មដោយមូល ហេតុខាងក្រោម នោះអាជីវកម្មរបស់អ្នក នឹងមានឱកាស ជោគជ័យប្រសើរជាង ។

 

  • អ្នកមានចំណង់ពេញចិត្តមួយ និងស្រលាញ់នូវអ្វីដែលអ្នកកំពុងតែធ្វើ ព្រមទាំងមានភាព ជឿជាក់ យ៉ាងមុតមាំ ដោយសំអាងលើការសិក្សា និងអង្កេតដោយសមស្រប ដូចនេះផលិតផល ឫក៏សេវា កម្មរបស់អ្នក បំពេញ តម្រូវការជាក់លាក់នៅលើទីផ្សារ ។
  • អ្នកមានសុខភាពល្អទាំងកាយនិងចិត្តដើម្បីប្រឈមតស៊ូប្រកួតប្រជែង។ សុខភាពជាកត្តា មួយដែលគេច្រើន មើលរំលង តែវាពិតជា មូលហេតុមួយ ដែរដែលបាន ធ្វើអោយអាជីវកម្ម មួយចំនួនបរាជ័យ។
  • អ្នកមានការតាំងចិត្ត ការអត់ធ្មត់ និងឥរិយាបទ វិជ្ជមាន។ នៅពេលដែល អ្នកផ្សេងបោះ កន្សែងស ចុះចាញ់ អ្នកកាន់ តែតាំង ចិត្តតស៊ូ។
  • ភាពបរាជ័យមិន អាចយកឈ្នះអ្នកបានទេ។  អ្នករៀនពី កំហុសរបស់អ្នក ហើយប្រើ មេរៀនទាំងនោះ ដើម្បីឈានទៅ រកជោគជ័យ។
  • អ្នកចេះធ្វើការដោយឯករាជ្យ និង មានភាពប៉ិនប្រសប់និងវៃឆ្លាត ក្នុងការ ដោះស្រាយ បញ្ហានានា ជាពិសេសនៅ ពេលមានគំនាបសង្កត់ ពីពេលវេលា។  
  • អ្នកអាចធ្វើការ និងកសាង ទំនាក់ទំនងជាមួយ បុគ្គលជាច្រើន ដែលមានចរិក លក្ខណៈខុសប្លែកគ្នា។

 

Share

Additional information